កាលពីថ្ងៃទី ២៧ ខែ តុលានេះ នៅលើទីលាន STAMFORD BRIDGE មានការប្រកួតដ៏អស្ចារ្យមួយ រវាងក្លិបកំពូលតារាង Chelsea និង Man City ក្នុងក្របខណ្ឌ Premier League ។ក្នុងការប្រកួតនេះដែរនៅនាទី ៣៣ កីឡាករ Andre Schurrle របស់តោខៀវ Chelsea ធ្វើយ៉ាងល្អ ដោយស៊ុតបំប៉ោងសំណាញ់ ក្លិបបាល់ទាត់មេឃខៀវ នាំមុខដោយលទ្ធផល ១-០ ខណៈដែល កីឡាករ Fernando Torres ប៉ះបាល់យ៉ាងល្អនៅមុខទី ។ តែក្រោយមកនៅនាទី ៤៩ កីឡាករ Sergio Aguero បានបំបែកពងរបស់តោខៀវឡើងបែកខ្ជាយ តាមស្មើ ១-១ ។
កៀកនឹងចប់តង់ទី ២ ទៅហើយ ស្រាប់តែខ្សែការពារ ក្លិបមេឃខៀវធ្វើឲ្យមានកំហុស ដោយគោលបំណងចង់តែតឲ្យអ្នកចាំទី តែមិននឹកស្មានតែអ្នកចាំទី នៅកៀកខ្លួន ក៏ជ្រុលតែតរំលង ធ្វើឲ្យ Fernando Torres មានឱកាសបន្ថែមមួយគ្រាប់ទៀត ដោយឈ្នះក្នុងលទ្ធផល ២-១ ។
បញ្ជាក់ផងដែរថា សម្រាប់តោខៀវ នៅពេលនេះ មាន ២០ ក្នុងចំណោម ១០ ប្រកួត ស្ថិតនៅលំដាប់ទី ២ ខណៈដែល កាំភ្លើងធំ មាន ២២ពិន្ទុ ស្ថិតនៅកំពូលតារាង ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់