ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយបានមានការណែនាំ ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ និងអធិការនគរបាលស្រុកបន្ទាយអំពិល បានធ្វើពិធីប្រគល់ម៉ូតូ ០១គ្រឿង ដែលជនសង្ស័យបានលួចកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ជូនម្ចាស់ដើមវិញ ។
ក្នុងនោះជនរងគ្រោះក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សមត្ថកិច្ច ដែលបានយកចិត្តទុដាក់ខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

មតិយោបល់