ព័ត៌មានជាតិ

ទឹកជន់លិចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ យានយន្តនៅអាចធ្វើចរាចរណ៍បានធម្មតា

កំពង់ឆ្នាំង: នៅថ្ងៃសៅរ៍ ១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 49/50 ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើហូរកាត់លើផ្លូវជាតិប្រវែង២០០ម៉ែត្រ កម្ពស់ទឹក ០,១៣ម៉ែត្រ ។

ដោយមានការសម្រួលចរាចរណ៍ពីកម្លាំងនគរបាល យានយន្តអាចធ្វើចរាចរណ៍នៅលើដងផ្លូវបានធម្មតា និងមិនមានកាកកស្ទះចរាចណ៍ទេ ៕

មតិយោបល់