ផ្ទះ ព័ត៌មានជាតិ បញ្ជូនខ្លួនអត...

បញ្ជូនខ្លួនអតីតចៅអធិការវត្ត នៅស្រុកព្រៃនប់ ក្រោយរកឃើញលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់

0

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យអតីតចៅអធិការវត្ត នៅភូមិអូតាប៉ោង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយរកឃើញលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារក្រោមអាយុ១៨ឆ្នាំ។

សូមជម្រាបថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរធម្មការ និងសាសនាខេត្ត បានឃាត់ខ្លួនជនសង្ស័យឈ្មោះ នន់ និមល ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ (អតីតជាចៅអធិការវត្ត) មានទីលំនៅ ភូមិអូតាប៉ាង ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីផលិត និងរក្សាកាន់កាប់រូបភាពអាសអាភាសកុមារក្រោមអាយុ ១៨ឆ្នាំ ។

ក្រោយពីការសាកសួរ និងស្តាប់ចម្លើយរបស់ជនសង្ស័យ កម្លាំងជំនាញនៃនាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់