ព័ត៌មានជាតិ

កាំភ្លើងធំ លុតឆ្មាខ្មៅ ៤-១ ​តែ​មិន​អាច​រក្សា​លេខរៀងបាន (Video Inside)

ក្លិប​កាំភ្លើងធំ ​ធ្លាក់ទៅកាន់លេខរៀងទី ៣ ​បើទោះបីជារាត្រីយប់មិញនេះដែរ បានយកឈ្នះលើក្លិប ឆ្មាខ្មៅ Sunderland ក្នុងលទ្ធផល ៤-១ ដែល​ធ្វើឡើង​នៅលើទីលាន Emirates ។​

បើទោះបីថ្មីៗនេះបានបរាជ័យ ក្រោមថ្វីជើង របស់ ក្លិប Bayern Munich ដែលបង្ករ​ជារឿងល្អក់កករដោយ កីឡាករ Mesut Ozil ស៊ុតប៉េណ័លទីមិនចូលនោះ ​ ក្លិបកាំភ្លើងធំបានងើបពីការឈឺចាប់ដោយ ឈ្នះ ​ក្លិប ឆ្មាខ្មៅក្នុងលទ្ធផល ៤-១ ដោយគ្មាន ​កីឡាករ Mesut Ozil ចូលរួ​ម​លេង​ជាមួយ ។​

លទ្ធផល​ឈ្នះនេះ មិនបាន ធ្វើឲ្យ ក្លិបមួយនេះ ​អាច ​រក្សាតំណែង​តារាងទី ២ បាននោះទេ ​​ខណៈដែល​ ២៧ ប្រកួត មាន ៥៩ ពិន្ទុ ស្របពេលដែល ក្លិប មេឃខៀវ ២៧ ប្រកួត មាន ៦០ ពិន្ទុ ស្មើនិងក្លិប តោខៀវនោះ ។ ដូច្នេះ ក្លិប ​កាំភ្លើងធំ ត្រូវធ្លាក់ទៅកាន់លេខរៀងទី ៣ នៃតារាង​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

Arsenalcelebrate_3088517

មតិយោបល់