សៀមរាបៈ យោងតាមផេកយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថាគិតត្រឹមវេលាម៉ោង៧និង៣០នាទីល្ងាចក្នុងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ជើងហោះហើរប្រមាណ៤៥ យន្តហោះ បានដឹកជញ្ជូនភ្ញៀវទេសចរណ៍ចម្រុះជាតិចូលមក កម្ពុជា តាមរយះ ច្រកអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប រាល់ភ្ញៀវទាំងអស់ត្រូវបានក្រុមការងារ ច័ត្តឡីស័ក នៃមន្ទីសុខាភិបាលខេត្តសៀមរៀបធ្វើការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធ្វើការទប់ស្កាត់កុំឲ្យមានជំងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ ឆ្លងចូលមកក្នុងប្រទេសកម្ពុជាយើង។
គិតត្រឹមល្ងាចនេះ នៅ ក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា យើង ពុំទាន់មានករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថា ជំងឺណូវ៉ែលកូរ៉ូណា កើតឡើងនៅឡើយទេ៕




មតិយោបល់