ព័ត៌មានជាតិ

អាសូរណាស់! ឪពុកកំពុងចាក់ធុងបាស់ស្តាប់បទចំរៀងស្រាប់តែកូនរត់ទៅអោបបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ

កំពត: នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កាលពីវេលាម៉ោង៦និង០០នាទី មានករណីកុមាម្នាក់ត្រូវខ្សែរភ្លើងឆក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

សពក្មេងរងគ្រោះឈ្មោះ វុធ សំណាង ភេទប្រុស អាយុ២ឆ្នាំ(ស្លាប់) មានឪពុកឈ្មោះយិន ឆក និងម្តាយឈ្មោះ គក ចាប រស់នៅភូមិ ឃុំកើតហេតុខាងលើ។
តាមព័ត៌មានដោយមូលហេតុ ក្មេងរងគ្រោះបានទៅអោបធុងបាស់ពេលឪពុកកំពុងចាក់បទចម្រៀងស្តាប់នៅក្រោមផ្ទះ ក៍ឆក់បណ្តាលឲ្យស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់