ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា ដើរធ្លាក់ទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំ: នៅថ្ងៃសៅរ៍១៥រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅភូមិត្រាចឃុំទ្រា ស្រុកស្ទោង។

ជនរងគ្រោះឈ្មោះ សែត សុច ភេទប្រុស អាយុ ៤៧ឆ្នាំ។

មូលហេតុ៖ ស្រវឹងស្រាដើរធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់