ព័ត៌មានជាតិ

ឪពុកមកពីផឹកស្រាវិញ មិនឃើញកូននៅផ្ទះ ទាញរំពាត់វ៉ៃកូនបង កូនប្អូនរត់មករង បណ្ដាលឲ្យរងរបួសបែកក្បាល

កណ្ដាលៈ ដោយមានបទបញ្ជាពីលោក គង់ សោភណ្ឌ អភិបាលខេត្តនឹងលោក ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល
លោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះដល់គោលដៅកើតហេតុនៅផ្ទះរបស់ជនសង្ស័យបានប្រើហិង្សាលើ
អនិតិជន(កូនបង្កើត)ហើយត្រូវបានម្ចាស់អខោន fb ឈ្មោះ Vuthy Kim យកនៅបង្ហោះនោះ។

តាមរយៈករណីនេះ៖
កើតហេតុ នៅថ្ងៃសុក្រ១៤រោជ ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី នៅចំណុចភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះមានចំនួន ២នាក់៖
១.ឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ។
២.ឈ្មោះ ភឿន សុផាន់ ភេទប្រុស អាយុ ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ជនសង្ស័យចំនួន ០១នាក់(ឃាត់ខ្លួន)ឈ្មោះ កែវ ភា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ (ត្រូវជាឪពុកជនរងគ្រោះ)។

វត្ថុតាងដកហូតមាន៖
.ខ្សែភ្លើងវិញជាពីរប្រវែង ០.៧៦ម៉ែត្រ ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យដែលត្រូវជាឪពុកបង្កើត ជនរងគ្រោះបានមកពីផឹកស្រាស្រវឹង ពេលមកដល់ផ្ទះ មិនឃើញកូននៅផ្ទះហើយជនសង្ស័យធ្លាប់ប្រាប់កូនឈ្មោះ ភឿន សុភាព ជាច្រើនដងថា កុំឲ្យដើរចោលផ្ទះ ពេលខ្លួនមិននៅផ្ទះ ដោយសារជនសង្ស័យខឹងកូនពេកក៏បានទាញ រំពាត់ឬស្សី វាយទៅលើឈ្មោះ ភឿន សុភាព ចំខ្នងប្រហែល បី ទៅបួន រំពាត់ ពេលនោះ ប្អូនជនរងគ្រោះ ឈ្មោះ ភឿន សុផាន់ ឃើញឪពុក វ៉ៃបងប្រុស ក៏រត់ចូលទៅឱប បងប្រុស ហើយក៏ត្រូវក្បាលពីរទៅបីរំពាត់ទៀត បណ្តាលឲ្យបែកក្បាល។
ក្រោយពីកើតហេតុ ម្តាយជនរងគ្រោះបានមកប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលសំណូមពរ ឲ្យសមត្ថកិច្ចជួយកោះហៅប្តីរបស់ខ្លួន មកធ្វើកិច្ចសន្យា អប់រំនៅប៉ុស្តិ៍ តែដោយប្តីរបស់ខ្លួនមិននៅផ្ទះចេញទៅលក់ត្រីក៏សំណូមពរសម្ថកិច្ចចាំថ្ងៃចន្ទទី១៩.១០.២០២០ហៅប្តីខ្លួនមកប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ ។

លុះដល់ថ្ងៃទី១៧.១០.២០២០ ដោយមានការបង្ហោះហ្វេសប៊ុក និងមានបញ្ជាពីលោកស្នងការកម្លាំងជំនាញស្រុកកៀនស្វាយ និងកម្លាំងជំនាញខេត្ត បានចុះសហការណ៍ជាមួយប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យ និងជនរងគ្រោះយកមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

សូមបញ្ជាក់ថា ករណីនេះក្រោយពេលកើតហេតុម្ដាយជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងឲ្យនគរបាលប៉ុស្ដិ៍ជួយកោះហៅជនបង្កត្រូវជាប្ដីបានប្រើ
ហិង្សាលើកូនមកអប់រំណែនាំបានហើយ នគរបាលប៉ុស្ដិ៍បានអនុវត្តន៍ភ្លាមៗតែ ដោយជនបង្កជាប់រវល់ចេញទៅលក់ត្រី ដើម្បីក្រុមគ្រួសារនឹងកូនតូចៗនគរបាលប៉ុស្ដិ៍ក៏បានកោះអញ្ជើញឲ្យជនបង្កចូលខ្លួនមកប៉ុស្ដិ៍។

លុះដល់មានព័ត៌មានបង្ហោះក្នុងfb ទើបសមត្ថកិច្ចប៉ុស្ដិ៍ ជំនាញ និងការិយាល័យ ចុះចំណាត់ការបន្ទាន់តាមការ
ឯកភាពពីលោក ព្រះរាជអជ្ញារង ពេលនេះជំនាញកំពុងបន្តនីតិវិធី។

សូមបញ្ជាក់ថា ពេលនេះក្មេងរងគ្រោះមិនមានសភាពធ្ងន់ធ្ងរឡើយ៕

មតិយោបល់