ព័ត៌មានជាតិ

B​a​r​ce​l​o​n​a​ ​យក​ឈ្នះ​​​ ​​At​l​e​t​i​c​o ​M​a​d​r​i​d​ ក្នុ​ង​ល​ទ្ធ​ផ​ល ​៣​ ​ទ​ល់​នឹ​ង ​១​​

អេស្ប៉ាញ៖ កីឡាករ Lionel Messi, Luis Suarez និង Neymar ដោយអ្នកទាំងបី រកគ្រាប់បាល់ជូនក្លិប Barcelona កាលពីរាត្រីយប់មិញ ​ដោយឈ្នះលើ ក្លិបជើងខ្លាំង Atletico Madrid ក្នុងលទ្ធផល ៣ ទល់នឹង ១ ។​
Neymar
បើទោះបីជា​ពាក្យចចាមអារាម កំពុងផ្ទុះឡើង ថា Messi នឹង​ចាកចេញពីក្លិប ក្រោយ​មានរឿងជាមួយនឹង​​អ្នកចាត់ការទូទៅ Luis Enrique តែ Messi នៅតែ​បង្ហាញទម្រង់​ជាលក្ខណៈធម្មតា ​ដោយ​ប៉បាល់ឲ្យ Neymar ស៊ុត​បំប៉ោងសំណាញ បើក​ឆាក​ដំបូង​ ក្នុងរយៈពេល តែ ១២ នាទី​ និងនាទី ៣៥ រកបានដោយកីឡាករ Luis Suarez ហើយនាទី ៨៧ Messi ក៏រកបានគ្រាប់បាល់ដូចគ្នា ជួយ​ឲ្យក្លិប ឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ១ ។​
បញ្ជាក់ផងដែរថា Messi នៅពេលនេះ ​ត្រូវបានសារព័ត៌មាន​ជាច្រើនចុះផ្សាយថា តោខៀវកំពុងដាក់សំណើ២០០ លានផោន ​​យកទៅលេង​នៅលើទឹកដី​អង់គ្លេស ៕​
ទស្សនាឃ្លិបវីដេអូដូចខាង​ក្រោមនេះ​៖

មតិយោបល់