កំពង់ឆ្នាំងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥១
នៅថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦ និង០០ នាទីព្រឹក
នៅលើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥១ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្ថានភាពជំនន់ទឹកភ្លៀងបានហូរកាត់លើដងផ្លូវចំនួនបីកន្លែង សរុបប្រវែង១៥០ ម៉ែត្រ មានកម្ពស់ទឹកចាប់ពី០.១០ ទៅ០.៥០ ម៉ែត្រ ។ យានយន្តធ្វើចរាចរនៅលើដងផ្លូវជាធម្មតា និងមិនមានការកកស្ទះចរាចរណ៍ទេ។
មតិយោបល់