ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ករណីជិះកង់បីពីខណ្ឌពោធិ៍សែនជ័យ ទៅលួចកាត់ខ្សែកក្មេង នៅផ្សារតាខ្មៅ

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ០១កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី មានករណីអំពើលួច(កាត់ខ្សែកកូនក្មេង)នៅចំណុចផ្សារតាខ្មៅចាស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងគ្រោះជាកុមារា អាយុជាង ១ឆ្នាំ មានឪពុកឈ្មោះ ម៉ុល វិចិត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិសំបុកចាបសង្កាត់កាកាប ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
១–ខ្សែកធ្វើពីធាតុពណ៍ទងដែងប្រវែង៣៥សង់ទីម៉ែត្រចំនួន០១ខ្សែ(របស់ជនរងគ្រោះ)។
២–កាបូបស្ពាយម៉ាកOVពណ៏ប្រផេះចំនួន០១។
៣–ប្រាក់រៀលចំនួន៣០០០០រៀល។

កាលពីពេលវេលាកើតហេតុខាងលើ ជនសង្ស័យឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសំបុកចាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះកង់បីជាមួយនិងឈ្មោះ រចនា ហៅស្មី ភេទស្រីអាយុ១៤ឆ្នាំ មកផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ទាប់មកបាននាំគ្នាធ្វើសកម្មភាពកាត់ខ្សែក ក្មេង នៅក្នុងផ្សារតាខ្មៅចាស់ ក្រោយមកត្រូវបានម្តាយក្មេងឃើញទាន់ក៏ចាប់ខ្លួនយកមកប្រគល់ជូនសម្ថកិច្ចតែម្តង។

ក្រោយសាកសួរជនសង្ស័យបានឆ្លើយថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែកកូនក្មេងនៅចំណុចផ្សារតាខ្មៅចាស់ប្រាកដមែន និង ធ្លាប់ធ្វើសកម្មភាព២ដងរួចមកហើយទាំងលើកនេះ គឺលើកទី១លួចកាត់ខ្សែកកូនក្មេងនៅផ្សារថ្នល់ទទឹងស្រុកអង្គស្នួល និងលើកទី២លើកនេះនៅផ្សារតាខ្មៅចាស់ ហើយក៏ត្រូវម្ចាស់គេទាន់ចាប់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី។

មតិយោបល់