កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់ រហូតមកដល់ម៉ោង ៥ល្ងាច សពបុរសម្នាក់ដែលត្រូវទឹកកួច មិនរកឃើញទេ។
ជនរងគ្រោះឈ្មោះ ទេព បឿន ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
មូលហេតុ៖ ទៅកាប់ឫស្សីបានហើយ រួចហែលឆ្លងត្រឡប់មកផ្ទះវិញ ក៏ត្រូវទឹកកួច។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានហែលឆ្លងទឹក ទៅកាប់ឫស្សីនៅត្រើយម្ខាងទៀត លុះពេលកាប់បានហើយ ក៏ចុះទឹកហែលឆ្លងត្រឡប់មកផ្ទះវិញ ប៉ុន្តែអកុសលត្រូវបានទឹកកួចយកទៅបាត់តែម្ដង រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច កំពុងធ្វើការរុករក៕
មតិយោបល់