ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង ហូរកាត់ផ្ដាច់ផ្លូវលំមួយខ្សែ​នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀង បានហូរកាត់ផ្ដាច់ផ្លូវលំមួយខ្សែ មានប្រវែងប្រហែល២ គីឡូម៉ែត្រ ដែលតភ្ជាប់ពីភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទៅភូមិឈូក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។ ទឹកហូរកាត់ទិសដៅពីលិចទៅកើត ដាច់ផ្លូវចំនួនបីចំណុច ប្រវែងសរុប៥៥ ម៉ែត្រ មិនអាចធ្វើចរាចរបានទេ។

កម្លាំងសមត្ថកិច្ច បានសហការជាមួយអាជ្ញាធរភូមិឃុំធ្វើការបិទការធ្វើចរាចរ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅចំណុចនោះឱ្យបង្ការគ្រោះថ្នាក់ផ្សេងៗ ៕

 

មតិយោបល់