ព័ត៌មានជាតិ

កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងបទល្មើសគ្រឿងញៀនជ្រកក្រោមស្លាកល្បែងហ្គេម

ភ្នំពេញៈ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះទៅបង្ក្រាបទីតាំង ជួញដូរ ចែកចាយ និងប្រើ ប្រាស់គ្រឿងញៀនមួយកន្លែង ដែលជ្រកក្រោមស្លាក ហ្គេមបាញ់ត្រីបន្ទាប់ពីទទួលបាន សេចក្ដីរាយការណ៏ ពីប្រជាពលរដ្ឋ ប៉ុន្តែពេលចុះទៅដល់ មិនមានការឃាត់ខ្លួនមនុស្សណាម្នាក់នោះឡើយ ហើយក៏រកមិន ឃើញ មានគ្រឿងញៀននោះដែរ ដោយដកហូតបានទូហ្គេមបាញ់ត្រី ចំនួន២ទូ កៅអីមួយចំនួន និងកង្ហារចំនួន៧ គ្រឿង ប៉ុន្តែសង្ឃឹមថាក្រុមអ្នកពាក់ព័ន្ ធនិងបទល្មើសគ្រឿងញៀន ប្រាកដជាផ្អើលរត់អស់លែងហ៊ាន ទៅទីនោះទៀតហើយ។

ប្រតិបត្តិការណ៏ខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ដែលទីតាំង ខាងលើនោះ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ទល់មុខក្លឹបមីតណាញ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅទីតាំងខាងលើនោះ បានបើកដំណើរការយូរហើយ និងសមាសភាព អ្នកចូលទៅលេងគឺ សុទ្ធតែក្រុមក្មេងស្ទាវ និងមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿង ញៀន នៅក្នុងនោះយ៉ាងសកម្មថែមទៀតផង។ ដោយសារតែភាពអនាធិតេយ្យ និងមានការព្រួយបារម្ភពីបញ្ហា បទល្មើសនានា ចេញពីប្រភពខាងលើ ទើបប្រជាពលរដ្ឋបាននាំគ្នារាយការណ៏ទៅកាន់អាជ្ញាធរ ដើម្បីសុំការ បង្ក្រាប ទើបពេលនេះអាជ្ញាធរចុះទៅបង្ក្រាប។ ដោយបានដកហូតបាន ទូហ្គេមបាញ់ត្រី ចំនួន២ទូ កៅអីមួយចំនួន និងកង្ហារចំនួន៧គ្រឿង នាំយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ៕

CapCaptureងហ

មតិយោបល់