ព័ត៌មានជាតិ

ជិះម៉ូតូបុករថយន្តកំពុងបត់ បណ្តាលឲ្យដួលរងរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃច័ន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១និង១៥នាទី នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨១-៨២ ក្នុងភូមិក្រញូង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូនិងរថយន្ត ទិសដៅស្របគ្នា។

ករណីខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AF-7163 បើកបរដោយឈ្មោះ ស៊ាន់ ណារ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ផុន ណាវុទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងកើត ។ លុះមកដល់ចំណុចកើតហេតុ​ បានបុករថយន្តមួយគ្រឿងពេលរថយន្តកំពុងបត់ឆ្វេង រថយន្តនោះម៉ាក ហ៊ិន ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6765 (អ្នកបើកបររត់គេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងកើត។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះទៅដល់ រួចកសាងសំណុំរឿងតាមនីតិវិធី។ ជនរងគ្រោះបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ រីឯវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ មូលហេតុ រថយន្តបត់ឆ្វេង ៕

មតិយោបល់