ព័ត៌មានជាតិ

ឥឡូវ​នេះ!​ចេញ​លទ្ធផល​តេស្ត ​​លោក ថមមី ដែលជាស្វាមី​របស់តារាចម្រៀង ​សួស វីហ្សា

តារាចម្រៀង សួស វីហ្សា ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​នៅ​ថ្ងៃ​នេះ ក្នុង​ការ​តេស្ត​លើក​ទី​៣​របស់​នាង ហើយ​ឥឡូវ​លទ្ធផល​របស់ ថមមី ដែល​ជា​ស្វាមី​របស់​នាង ក៏​ចេញ​លទ្ធផល​ក្នុង​ថ្ងៃ​តែ​មួយ​នេះ​ដែរ។

 

ថមមី បាន​បញ្ជាក់​ប្រាប់​នៅ​មុន​នេះ​ថា លទ្ធផល​របស់​លោក​បាន​ចេញ​ហើយ គឺ​លោក​មិន​មាន​វិជ្ជមាន​មេរោគ​សាហាវ​នេះ​នោះ​ទេ។ “សូមជម្រាបទៅកាន់បងប្អូនអោយបានដឹងថា ពេលនេះលទ្ធផល​តេស្តលើកទី៣ចេញមក គឺភរិយារបស់ខ្ញ៉ំទទួលផលវិជ្ជមានមានផ្ទុកមេរោគកូវីដ១៩ ចំនែកខ្ញុំ​បាទអវិជ្ជមានមេរោគ”។

 

លោក​បាន​ប្រាប់​បន្ត​ថា ភរិយា ដែល​រក​ឃើញ​វិជ្ជមាន​នោះ ពេល​នេះ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​បាន​មក​ទទួល​យក​ទៅ​ព្យាបាល​ហើយ។ ដោយ​ឡែក​លោក នៅ​បន្ត​ឃុំ​ខ្លួន​ធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​បន្ត​ទៀត ជាមួយ​គ្នា​សមាជិក​ក្រុម​គ្រួសារ​លោក​ទាំង​អស់ ក៏​ត្រូវ​បាន​គ្រូ​ពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ​មេរោគ​បន្ថែម​ទៀត​ដែរ។

មតិយោបល់