ព័ត៌មានជាតិ

យុវជនម្នាក់ ហក់ចុះពីម៉ូតូ ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ

កំពត: នៅវេលាម៉ោង១៩និង១៥នាទីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចំណុចមុខវត្តអង្គឌួងមានជ័យ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង ខេត្តកំពត បង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណ(បុកហើយបើកគេចបាត់) បណ្តាលឲ្យស្លាប់ម្នាក់ ។

ជនរងគ្រោះឈ្មោះ លាង ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំល្អាង (ស្លាប់នៅកន្លែង) ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ខណ:ដែលជនរងគ្រោះជិះម៉ូតូជាមួយពូរបស់ខ្លួនឈ្មោះ​ ជ្រឹម សឿន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិជាមួយគ្នា តាមផ្លូវជាតិលេខ៤១ ពីកើតទៅលិច លុះដល់ចំណុចមុខវត្ត ក៏មានរថយន្តមិនស្គាល់ម៉ាក បើកពីលិចមក ពេលនោះជនរងគ្រោះ ជិះពីក្រោយបានហក់ចុះ បណ្តាលឲ្យឡានបុកស្លាប់ នៅកន្លែងកើតហេតុ ហើយឡានបានបើករត់គេចបាត់ទៅ ។ សាកសពបានប្រគល់ឲ្យគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តសមត្ថកិច្ចបន្តស្រាវជ្រាវតាមក្រោយ ៕

មតិយោបល់