ព័ត៌មានជាតិ

ក្រោយពីលក់ដូរស្ត្រីម្នាក់ បានរៀបចំអីវ៉ាន់ទុកដាក់ ក៏ទៅដកទុយោហ្គាស ស្រាប់ចេញហ្គាសឆាបឆេះខូចខាតសម្ភារៈមួយចំនួន

ភ្នំពេញៈ ក្រោយពីលក់រៀបចំឥវ៉ាន់ទុកក៏ទៅដកទុយោហ្គាស់ស្រាប់ចេញហ្គាស់ឆេះខូចខាតសំភារះមួយចំនួនបង្កឱ្យមានការភ្ញាក់ផ្អេីល។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង តាមបណ្ដោយផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាម្ចាស់តូប បានរៀបចំអីវ៉ាន់ទុកដាក់ បន្ទាប់ពីខ្លួនលក់គុយទាវបាយ និងម្ហូបផ្សេងៗតាំងពីព្រឹករួចរាល់។ ប្រភពបន្តថា ខណៈដែលរៀបទុកដាក់អីវ៉ាន់នោះ ធុងហ្គាស់ក៏ជារបស់ស្ថិតក្នុងចំណោមអីវ៉ាន់ទាំងនោះដែរ ពេលដែលគាត់ដកទុយោនោះលើកន្លែងបិទបើកហ្គាស់នោះ ស្រាប់តែភាយចេញហ្គាស់ និងបង្កជាអគ្គិភ័យឆាប់ឆេះតែម្តង។

ភ្លាមៗនោះទាំងម្ចាស់តូប និងអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ និងបានរ៉ឺម៉ករបស់សាលាខណ្ឌដូនពេញ បាញ់ពន្លត់ទើបភ្លើងរលត់ទាំងស្រុង បន្ទាប់ពីកើតហេតុប្រមាណជិត ១០នាទី។ ក្នុងហេតុការណ៍នោះគេខូចខាតសម្ភារៈមួយចំនួន ហើយមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ៕

មតិយោបល់