ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើក្មេងស្រី០២នាក់ជាអនីតិជន

កោះកុង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ១៧និង៤០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលតៃក្រោម បានទទួលពាក្យបណ្ដឹង ពីឈ្មោះខ.ស.ពភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ-និងឈ្មោះ ហ. ស.ន ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរ រស់នៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បានឲ្យដឹងថា ឈ្មោះ សិន ធឿន ត្រូវជាអ៊ំថ្លៃ បានចាប់រំលោភខ្លួន បានសម្រេចម្នាក់ពីរដង ក្រោយពីបានទទួលពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍ក៏បានទៅហៅឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មកប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម ដើម្បីធ្វើការសួរបំភ្លឺ ក្រោយពីបានធ្វើការសួរបំភ្លឺរួច ឈ្មោះ ស៊ិន ធឿន បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភ ក្មេងស្រីទាំងពីរនាក់នោះ បានសម្រេច ពិតប្រាកដមែន ។

បច្ចុប្បន្នកម្លាំងបាននាំខ្លួនឈ្មោះ សិន ធឿន មកអធិការដ្នាននគរបាលស្រុកកោះកុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យកណ្ដាល ជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

មតិយោបល់