ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យ២នាក់ ករណីរក្សាទុក​ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ជាច្រើនកញ្ចប់

ស្ទឹងត្រែង: នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីរក្សាទុកនិងជួញដូរដោយខុស
ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ ភូរ ហៅផូ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ក្រាមពណ៌សថ្លា (ICE) ចំនួន០៣កញ្ចប់ទម្ងន់សរុប ២៩៩៩,៣៨ក្រាម បន្ទាប់ពីមន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បន្តទៅឃាត់ខ្លួនមេខ្លោងម្នាក់ទៀតឈ្មោះ អ៊ិន ថា ហៅណយ ភេទស្រី អាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទអ៊ិចស្តាស៊ីល (ECSTASY) ចំនួន១០៣គ្រាប់ទម្ងន់ ៣៨,១២ក្រាម ក្រោយពីបានឃាត់ខ្លួន មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តទៅឆែកឆេរលំនៅដ្ឋានឈ្មោះ​អ៊ិន​​ ថា ហៅ ណយ នៅភូមិអូរស្វា០១កយឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា (ICE)ចំនួន០១កញ្ចប់ធំទម្ងន់សរុប ៩៥១,៥៩ក្រាម ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១-ឈ្មោះ វ៉ាន់​ ភូរ ហៅផូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ២-ឈ្មោះ អ៊ិន ថា ហៅណយ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។

វត្ថុតាង និងសម្ភារ:ចាប់យកមាន៖ ១-វត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ក្រាមពណ៌សថ្លា (ICE) ចំនួន០៤កញ្ចប់ធំ ទម្ងន់ សរុប៣៩៥០,៩៧ក្រាម ។
២-វត្ថុតាងថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ីល (ECSTASY) ចំនួន១០៣គ្រាប់ ទម្ងន់ ៣៨,១២ក្រាម ។ ៣-ប្រាក់ដុល្លារចំនួន៣០០០ដុល្លារ និងប្រាក់បាតចំនួ១០០០០បាត ។
៤-ទូរស័ព្ទដៃចំនួន០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ មន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួនរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត
និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់