ភ្នំពេញៈ បុរសម្នាក់ ត្រូវបាននារីរងគ្រោះចោទថា បានយកកាបិតភ្ជង់ ហើយគំរាមចាប់រំលោភរហូតបានសម្រេចចំនួនមួយលើក។ ក្រោយមកនារីរងគ្រោះប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីឲ្យឃាត់ខ្លួនបានកាលពីម៉ោង១០ព្រឹកថ្ងៃទី១៦ សីហានេះ នៅផ្ទះលេខ១៦៥ ផ្លូវលំក្រុម៧ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ និវត្តន៍ ភេទប្រុស អាយុ៣១ឆ្នាំមុខរបរនៅផ្ទះស្នាក់ នៅផ្ទះលេខ១៦៥ ផ្លូវលំក្រុម៧ ភូមិដីថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិ៦សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ ចំណែកនារីរងគ្រោះ(ដើមបណ្តឹង)ឈ្មោះ ព.ច.ណ អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៥ ផ្លូវលំក្រុម៧ ភូមិដីថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវជាប្អូនស្រីចិញ្ចឹមរបស់ជនសង្ស័យ។
លោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទីនគរបាលភ្នំពេញថ្មីបានប្រាប់ថា ក្រោយពីទទួលបានបណ្តឹងរបស់នារីរងគ្រោះមកប្តឹងផ្ទាល់មាត់លោកក៏ដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនបុរសខាងលើដល់លំនៅដ្ឋានតែម្តង និងបាននាំខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យប្រាប់ថា ក្មេងស្រីរងគ្រោះ ដែលជាប្អូនចិញ្ចឹមរបស់ខ្លួន គឺត្រូវបានឪពុកម្តាយរបស់ខ្លួនយកមកចិញ្ចឹមតាំងតែពីតូចមកម្ល៉េះ។
នារីរងគ្រោះបានប្រាស់សមត្ថកិច្ចថា កាលពីម៉ោង២និង១០នាទីរសៀលថ្ងៃទី១៥ នៅចំណុចផ្ទះកើតហេតុជនសង្ស័យ(ត្រូវជាបងចិញ្ចឹម)បានហៅនាងឲ្យចូលក្នុងបន្ទប់របស់គាត់ ពេលទៅដល់ក្នុងបន្ទប់ ស្រាប់តែជនសង្ស័យបានយកកាំបិតប៉័ងតោមកគំរាមសម្លាប់បើមិនឲ្យរំលោភ ទើបនាងភ័យខ្លាច មិនហ៊ានស្រែក ហើយជនសង្ស័យធ្វើសកម្មភាពបានសម្រេចតែម្តង។ លុះព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ រូបនាងនិងបងប្អូនក៏ទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។
ដោយឡែកជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់ រំលោភលើប្អូនស្រីចិញ្ចឹមរបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែខសុខ ដើម្បីចាត់ការតាមផ្លូលច្បាប់៕
មតិយោបល់