កំពង់ឆ្នាំងៈ នៅថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ផ្លូវ 51c (ផ្លូវតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ) ត្រង់ចំណុច អូធំ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវទឹកទន្លេឡើងលិច មួយកន្លែងប្រវែងប្រហែល ២០ម៉ែត្រ ជំរៅ ០,២០ម៉ែត្រ (ពីរតឹក) ។
បច្ចុប្បន្នកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់លែង បានធ្វើការសម្របសម្រួល និងបន្តឲ្យធ្វើចរាចរ តែម៉ូតូ និងរថយន្តធុនតូច ចំណែករថយន្តធុនធ្ងន់ បានធ្វើការហាមឃាត់មិនឲ្យឆ្លងកាត់នោះទេ ៕
មតិយោបល់