ព័ត៌មានជាតិ

តើ​ណា​ប៉ូ​លេ​អុ​ង​ ជានរណា?

១ កុមារភាពរបស់NAPOLEON

ណាប៉ូលេអុងកើតថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៧៦៩ នៅលើកោះ Corsica ដែលក្រោយមកត្រូវបានលក់អោយប្រទេសបារាំង។ណាប៉ូលេអុង មានបងប្អូន ៨នាក់ ឪពុករបស់ គាត់ ជា មេធាវីដែលមានសែស្រឡាយជាគហិបតីផងដែរ។ ឆ្នាំ១៧៧៨ បានសុំ អោយកូនប្រុស ពីររបស់គាត់ គឺ លោក JOSEPH និង លោកណាប៉ូលេអុង បានចូលសិក្សា វិទ្យាល័យ d’Autum។

ណាប៉ូលេអុងជាកុមារម្នាក់ដែលឯការ ហើយតែងតែត្រូវបានមិត្តរួមថ្នាក់ធ្វើបាប។ហេតុ នេះធ្វើអោយណាប៉ូលេអុង តែងមានក្តីស្រមៃចង់ទទួលបានភាពរុងរឿងដោយផ្ទាល់ខ្លួន និងទទួលបានជោគជ័យក្នុងវិស័យកងទ័ព។ ណាប៉ូលេអុង ជាសិស្សម្នាក់ដែលរៀនសូត្រ មាន កំរិតមធ្យម គ្រប់មុខវិជ្ជាដែលគាត់សិក្សាសុទ្ធតែមានកម្រិតមធ្យមតែមុខវិជ្ជាគណិតគាត់រៀនបានពូកែយ៉ាងឆ្នើម។ ឆ្នាំ ១៧៨៤ ណាប៉ូលេអុង បាន ប្រលង ចូលសាលាយោធា ដោយទទួលបានជោគជ័យ។ ក្នុងសាលា យោធានោះគាត់បានព្យាយាមហាត់ពុតលុតដុំ សមត្ថភាពទាំងផ្លួវកាយ និង ប្រាជ្ញា។ គាត់បានព្យាយាម ស្វែងរក ឯកសារទាក់ទង់នឹងក្បួនសឹកសង្គ្រាម និងការគ្រប់គ្រង់របស់អ្នកដឹកនាំល្បីៗលើពិភពលោក។ក្នុងសម័យនោះក្នុងប្រទេសបារាំង កំពុងមានការច្របូកច្របល់ ផ្នែកនយោបាយណាប៉ូលេអុង មានការសង្ឃឹមថានយោបាយក្នុងប្រទេសបារំាងនឹងមានការប្រែប្រួលជាមិនខាន។

២ ចរិតលក្ខណះពិសេសរបស់NAPOLEON

ណាប៉ូលេអុង ជាមនុស្ស ចូលចិត្តភាពស្ងប់ស្ងាត់ ឯការ និង មានភាពតស៊ូក្នុង ជីវិតស្រលាញ់ការសិក្សា ជាពិសេស មុខវិជ្ជា ប្រវត្តិសាស្ត្រ និង គណិតវិទ្យា។ ណាប៉ូលេអុងមានភាពវៃឆ្លាតក្នុងការអនុវត្តទ្រឹស្តី សឹកទៅក្នុងការស្ថានភាពសង្គ្រាមពិតប្រាកដដែលជាសមត្ថភាពដ៍ពិសេសមួយសំរាប់អ្នកដឹកនាំ។តាំងពីកុមារភាព គាត់មានបញ្ចេញលក្ខណៈសម្បត្តិ រឹងរុស មិន ចេះចុះចាញ់ និង មានភាពស្វាហាប់ក្នងការតស៊ូ។ គាត់មិនចួលចិត្តលេងច្រើនដូចជាក្នេងដ៏័ទៃនោះទេគាត់គិតតែ ពីការសិក្សានិងខំប្រឹងសន្សំលុយសំរាប់ផ្ញើរអោយម្តាយរបស់គាត់។តាមទស្សនៈរបស់ណាប៉ូលេអុង គ្មានអី្វដែលមិនអាចនោះទេ។

គាត់ជាអ្នកស្រលាញ់សន្តិភាព និង ព្យាយាមរំដោះដែនដីកំនើតរបស់គាត់អោយទទួលបានសន្តិភាព

៣ ស្នាដៃរបស់NAPOLEON

ឆ្នាំ១៧៨៤ ណាប៉ូលេអុង ត្រូវបានជ្រើសរើសអោយចូលសិក្សាក្នុងសាលាយោធានៅ ទីក្រុង ប់ារីស

ខែ ៩ ឆ្នាំ១៧៨៦ ណាប៉ូលេអុង បានវិលត្រលប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញ និងចូលបំរើទាហាននៅស្រុកកំនើត។

ដោយការមិនទុកចិត្តពីសំនាក់មេទាហាននៅស្រុកកំណើតរបស់ខ្លួនគាត់បានបង្ខំចិត្តវិល

ត្រលប់មកចូលរួមជាមួយក្រុមទាហានរបស់ប្រទេសបារាំងវិញក្នុងឆ្នាំ ១៧៩១ និង ត្រូវបានតែងតាំងជាវិរសេនីយនៃកងទ័ពកាំជ្រួចលេខ ៤ ទៀតផង។

នៅក្នុងពេលនេះហើយដែល ណាប៉ូលេអុងមានឪកាសផ្សាយនូវគំនិតបដិវត្តន៍របស់គាត់ដើម្បីផ្តួលរំលំស្តេចរបស់ប្រទេសបារាំងថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៧៩២ របបរាជានិយមបានដួលរំលំ និង របបសាធារណរដ្ឋមានចាប់កំនើតហើយក៏ជាឪកាសសំរាប់ការទទួលបានជោគជ័យដ៏ត្រចះត្រចង់សំរាប់ ណាប៉ូលេអុង ផងដែរ។

ក្នុងឆ្នាំ១៧៩២ ណាប៉ូលេអុងបានចូលរួមក្នុងការបំបះបំបោលចលនាសាធារណរដ្ឋអោយ

មានការរួបរួមគ្នាដើម្បីទទួលបានជោគជ័យក្នុងច្បាំងជាមួយសត្រូវអង់គ្លេសឈ្លានពាន។

ក្នុងសង្រ្គាមក្នុងទីក្រុងទូលូ ព្រោះមេបញ្ជាការកាំជ្រួចត្រូវរបូស ហេតុនេះ ណាប៉ូលេអុង ត្រូវបានគេស្នើអោយឡើងជាមេបញ្ជាការស្តីទី ក្នុងការធ្វើសង្រ្គាមលើកនេះ។ នៅពេលនេះហើយដែល ណាប៉ូលេអុងបានបញ្ចេញសមត្ថភាពក្នុងការបញ្ជាកងទ័ព និង គ្រប់គ្រង់ស្ថានភាពក្នុងសង្រ្គាមរហូតទទួលបានជោគជ័យក្នុងសង្គ្រាមនៅទីក្រុងទូលូក្នុង ខែ ១២ ឆ្នាំ១៧៩៣។

ឆ្នាំ ១៧៩៤ ណាប៉ូលេអុងបានតែងតាំំង ជាមេបញ្ជាការកងកាំជ្រួច របស់កងទ័ព បារាំង នៅ អ៊ីតាលី។ក្រោយមក ណាប៉ូលេអុង ត្រុវបានគេដក់ដំនែងទំាងអស់ក្នុងមួយរយៈពេល។

ថ្ងៃទី៥ខែ ១០ ឆ្នំា ១៧៩៥ក្រោយពីបានតែងតាំងតំណែងជាមេបញ្ជាការរងវិញ ណាប៉ូលេអុង បានចេញបញ្ជាអោយធ្វើការបង្ក្រាបការបះបោររបស់ក្រុមអ្នកចង់ផ្តួលរំលំរបបសាធារណរដ្ឋ ដោយបានបាញ់ធ្វើអោយមានរបួសជាច្រើន តែវាក៏បានធ្វើអោយរបបសាធារណរដ្ឋអាចបន្តរស់រានលើទឹកដីបារាំងបានតទៅទៀត។

ក្នុងឆ្នាំ១៧៩៦ណាប៉ូលេអុង បានតែងតាំងជាមេបញ្ជាការទទួលបន្ទុកក្នុងការគ្រប់គ្រង់ទ័ពនៅអ៊ីតាលី និង ការវាយប្រទេសអូទ្រីស។ កងទ័ពរបស់បារាំងពេលនោះមានចំនួនតិច ខ្វះអាហារបរិភោគមិនមានប្រាក់ខែគ្រប់គា្រន់ មិនមានទឹកចិត្តក្នងការធ្វើសង្គ្រាមនោះទេ តែ ណាប៉ូលេអុង បានប្រើយុទ្ធសាស្រ្តលើកទឹកចិត្ត កងទ័ពជំរុញរហូតកងទ័ពរបស់គាត់ទទួលបានជោគជ័យលើទ័ពរបស់អូទ្រីស។

ណាប៉ូលេអុងជាមេបញ្ជាការដ៏ឆ្នើមម្នាក់ព្រោះគាត់អាចរកស្វែងយល់អំពីកាលៈទេសៈដែលត្រូវវាយលុកចំពោះសត្រូវ ហើយគាត់មានប្រាជ្ញាក្នុងការប្រើកងទ័ពដើម្បីអោយកងទ័ពរបស់គាត់ក្លាយជាកងទ័ពដ៏ខ្លាំងក្លាមួយ។

ណាប៉ូលេអុង បានប្រើប្រាស់កំលាំងកងទ័ពរបស់គាត់បានឈ្លានពានប្រទេសជាច្រើនក្នុងទ្វីបអ៊ឺរ៉ុប។ប្រជាជនបារាំងមានមោទភាព ចំពោះជោគជ័យរបស់មេទ័ពវ័យក្មេងរបស់គេជាខ្លំាង។

ក្នុងឆ្នាំ១៧៩៩ណាប៉ូលេអុងបានទទួលការទុកចិត្តពិសំណាក់ប្រជាជនបារាំងរហូតបានក្លាយជាអ្នកកាន់កាប់អំណាចខ្ពស់បំផុតរបស់ប្រទេសបារាំង។

៤ គំរូរបស់NAPOLEON ដែលគួរត្រាប់តាម

ការតស៊ូក្នុងជីវិតរបស់ គាត់បានបង្ហាញឲ្យយើងបានឃើញពីវីរភាពរបស់អ្នកដឹកនាំដ៏ក្លាហានហ៊ានតស៊ូដើម្បីសេរីភាព ការរីកចំរើនរបស់ប្រទេសជាតិ។រីឯការគ្រប់គ្រងបញ្ជាទ័ពរបស់គាត់ក៏មានលក្ខណៈយ៉ាងល្អប្រសើរ គាត់អាចធ្វើឲ្យកងទ័ពរបស់បារាំងក្លាយជា កងទ័ពមួយយ៉ាងខ្លាំងពូកែក្នុងអ៊ឺរ៉ុប។ប៉ុន្តែយ៉ាងណាក៏ដោយ គាត់បានធ្វើកំហុសមួយចំនួនទាក់ទងនឹងកិច្ចការបរទេសដែលគាត់មានបំនងចងត្រួតត្រាអ៊ឺរ៉ុបដែលទង្វើរនេះ ផ្ទុយទៅនឹងកិច្ចព្រមព្រៀងរបស់ប្រទេសនឹងប្រទេស នេះក៏ជាគំរូមួយសំរាប់អ្នកដឹកនាំប្រទេសមួយដែលមានកំលាំងខ្លាំង កុំគិតស្នានថាខ្លួនអាចមានសមត្តភាពគ្រប់គ្រង ឬ ឈ្លានពានប្រទេសតូចតាចនោះ៕

បកប្រែអត្ថបទដោយ៖ ម៉ៅ សុខេន

 

មតិយោបល់