ព័ត៌មានជាតិ

យុវជន៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីបង្កហិង្សាដោយចេតនា

កំពង់ធំ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនចំនួន៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងសែនបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង៤០នាទីនៅផ្លូវ១០២ចំណុបំបែកចុង ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១-ឈ្មោះរស់ភារម្យភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិកំពង់ក្របៅសង្កាត់កំពង់ក្របៅក្រុងស្ទឹងសែនខេត្តកំពង់ធំមុខរបរ(កម្មករដឹកសាប៊ូ)ជាគូរកនត្រូវបាន(ឃាត់ខ្លួន)។
២-ឈ្មោះឆោមសុខសក្ដាហៅ(ជេម)ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិទី៤សង្កាត់កំពង់ធំក្រុងស្ទឹងសែនខេត្តកំពង់ធំម្ចាស់ដាវមុខរបរ(មិនពិតប្រាកដ)ត្រូវបាន(ឃាត់ខ្លួន)មានផ្ទុកសារធាតុញៀន។
៣-ឈ្មោះធន់ជ័យសុជនភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិចំបក់សង្កាត់ស្រយូវក្រុងស្ទឹងសែនខេត្តកំពង់ធំមុខរបរធ្លាប់ជា(បុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់)ជាគូរកនត្រូវបាន(ឃាត់ខ្លួន)។
៤-ឈ្មោះរ៉ាណាងភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិព្រៃតាហ៊ូសង្កាត់ព្រៃតាហ៊ូក្រុងស្ទឹងសែនខេត្តកំពង់ធំជាគូរកន(គេចខ្លួន)។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថាជនសង្ស័យបានធ្វើសកម្មភាពប្រើដាវច្នៃដេញកាប់ជនរងគ្រោះកំពុងអង្គុយលេងតាមផ្លូវតែជនរងគ្រោះបានរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះស្រែកឲ្យគេជួយទើបមិនបណ្ដាលឲ្យមានរបួសស្នាមអ្វីឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕

 

មតិយោបល់