ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើការស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូនៅភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី។
លោកឧត្តមសេនីយ៍ត្រីកុលផាលីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះឆេងលាក់ហៅម៉ាប់ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដនិងឈ្មោះទ្រីលេតភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរបើកឡានមានទីលំនៅភូមិរាមស្រុកព្រៃនប់។លោកបន្តថាជនសង្ស័យបានប្រព្រឹត្តសកម្មភាពលួចកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២០វេលាម៉ោង២០និង៣០នាទីខណ:ម្ចាស់ម៉ូតូចតទុកនៅកន្លែងធ្វើការស្ថិតនៅភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ។
ម្ចាស់ម៉ូតូឈ្មោះពឹងឆាយហេងភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកមានទីលំនៅភូមិ១សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ
វត្ថុតាងចាប់យកបាន៖ម៉ូតូ២គ្រឿងម៉ាកអ៊ឹមស្លាសពណ៌ខ្មៅគ្មានស្លាកលេខ(ផលនៃអំពើលួច)និងម៉ូតូ១គ្រឿងម៉ាកស៊ុយសូគីនិចពណ៌ស-លឿងពាក់ស្លាកលេខភ្នំពេញ2AC-5922(ផលនៃអំពើលួច)។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់