នៅរសៀលថ្ងៃចន្ទនេះ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌កម្ពុជាបានបើកកិច្ចប្រជុំជាមួយតំណាងរដ្ឋបាលរាជធានីខេត្តទាំងអស់ ដើម្បីពន្យល់ និងផ្សព្វផ្សាយអំពីវិធានការតាមផ្លូវច្បាប់នានាទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធអនឡាញ។
លោកគឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថាកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការយល់ដឹងបន្ថែមទៀតដល់រដ្ឋបាលរាជធានីខេត្តទាំងអស់។ ងាកមកករណីឆ្លងរាលដាលជំងឺកូវីដ១៩នៅផ្សារអូរឫស្សី និងផ្សារចាស់នៅក្នុងរាជធានីភ្នំពេញវិញ លោកគឹម សន្តិភាព បានអំពាវនាវដល់អាជីវករដែលពាក់ព័ន្ធត្រូវយកសំណាកទៅធ្វើតេស្តឱ្យបានគ្រប់ៗគ្នា។ ប៉ុន្តែ បើមិនព្រមទៅទេ គឺអាចនឹងប្រឈមការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល។
ប្រភព៖ RFI
មតិយោបល់