ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទី មានករណីក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ នៅចំណុចផ្លូវ បេតុងOCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ខណៈកម្លាំងសមត្ថកិច្ចរបស់ខណ្ឌជ្រោយចង្វារ កំពុងតែល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម កំពុងបង្ហោះម៉ូតូក៏បានសហការជាមួយ សន្តិសុខOCIC ហើយស្ទាក់ឃាត់បាននូវក្មេងទំនើងដែលបង្ហោះម៉ូតូនោះ ដោយបានយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ឃាត់បានមនុស្សចំនួន ០៨នាក់ ប្រុសទាំងអស់ និងម៉ូតូចំនួន ៥គ្រឿង ។
១-ឈ្មោះ ម៉ា ឡុង ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២.ឈ្មោះ អាន សុច័ន្ទពិដោរ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៣.ឈ្មោះ ស៊ូ សំណាង ភេទប្រុស មុខរបរសិស្ស ស្នាក់នៅ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៤.ឈ្មោះ ម៉ៅ រី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៥.ឈ្មោះ គឹម សាល ភេទប្រុស មុខរបរកម្មករសំណង់ ស្នាក់នៅឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៦.ឈ្មោះ គឹម វាសនា ភេទប្រុស មុខរបរកម្មករសំណង់ ស្នាក់នៅ ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៧.ឈ្មោះ សៅ ភក្តី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅសង្កាត់ គីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៨.ឈ្មោះ សាន ណារិទ្ធ ភេទប្រុស មុខរបរកម្មករលើកទឹកក្រូច ស្នាក់នៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ក្មេងទំនើងមួយក្រុមខាងលើ ត្រូវបានធ្វើការណែនាំអប់រំ នឹងធ្វើកិច្ចសន្យា ហើយបានហៅអាណាព្យាបាល មកធានាយកទៅផ្ទះវិញដើម្បី អប់រំណែនាំបន្ត។ ចំណែកម៉ូតូ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ចំនួនបីថ្ងៃទើបធ្វើការប្រគល់ឲ្យទៅវិញ ៕
មតិយោបល់