ព័ត៌មានជាតិ

ចំនួន​អ្នក​ស្លាប់​នៅ​ហ្វីលីពី​នបានកើនឡើងដ​ល់ ៥៦​នាក់​

​ម៉ានីល​៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​តែ​រអិល​បាក់​ដី និង​ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន បាន​កើនឡើង ៥៦​នាក់​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​គ្រប់គ្រង និង​កាត់បន្ថយ​គ្រោះ មហន្តរាយ​ជាតិ​ហ្វីលីពីន បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ដោយ​ផ្អែក​តាម​ការលើកឡើង​របស់​ក្រុមប្រឹក្សា​គ្រប់គ្រង និង​កាត់បន្ថយ គ្រោះមហន្តរាយ​ជាតិ​ថា មនុស្ស​ចំនួន ៨៣​នាក់ បាន​រងរបួស និង​១០​នាក់​ផ្សេង​ទៀត កំពុង​បាត់​ខ្លួន​។

​បំណាក់​ដី និង​ទឹកជំនន់ បាន​កើតឡើង​ដោយសារតែ សម្ពាធ​ត្រូពិក ឈ្មោះ លីង​លីង ដែល​នៅ​ហ្វីលីពីន គេ​ហៅថា អា​ហ្គា​តុ​ន បាន​ធ្វើឲ្យ​ខូចខា​តគិត ជា​ទឹកប្រាក់​ជិត ៨,៤៥​លាន​ដុល្លា​រ​អាមររិក ទាំង​ផលដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ការរំខាន​ដោយ​គ្រោះ​ធម្មជាតិ​នេះ បាន​ប៉ះពាល់​ដល់ គ្រួសារ​ចំនួន ២៤០.៥២១​គ្រួសារ ស្មើនឹង ១,១៣​លាន​នាក់ ក្នុង​នោះ​បណ្តាល​ឲ្យ​ប្រជាជន ៣៧.៤១៥​គ្រួសារ ស្មើនឹង ១៨១.២៣៣​នាក់ ផ្លាស់​ទី​ជំរក ទៅ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ជនភៀសខ្លួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនិញ​ជំនួយ​សង្គ្រោះ គិត​ជា​ទឹកប្រាក់​ចំនួន ៦០,៣៨​លាន​ប៉េសូ ស្មើនឹង ១,៣៣​លាន​ដុល្លារ អាមេរិក ក៏​ត្រូវបាន​គេ​ផ្តល់​ទៅ​ឲ្យ​គ្រួសារ ដែល​រង​ផលប៉ះពាល់​ទាំងនោះ​ផង​ដែរ​៕​
_62089532_62089531

Philippines Floods

មតិយោបល់