ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ លួចម៉ូតូ PASSAPP មួយគ្រឿង មកបាញ់ថ្នាំប្តូរពណ៌ ​​​​​ស្មានតែរួចខ្លួន នៅជាប់ដដែល

ភ្នំពេញ: នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១និង៣០នាទី កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច (លួចម៉ូតូកង់បី (PassAp )០១គ្រឿង) ឃាត់ខ្លួននៅចំណុចលើដងផ្លូវ១២៦ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលប្រព្រឹត្តបទល្មើសលួច នៅចំណុចមុខផ្ទះលេខ៣០AE1 ផ្លូវលេខ៥៩២ ក្រុមទី៤៦ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤និង០០នាទីទាបភ្លឺ ។
​​​​​
ជនសង្ស័យ៖ ឈ្មោះ ពេជ្រ វណ្ណនី ហៅ នី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិតាកោ ឃុំព្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូកង់បី (PassAp) ០១គ្រឿង ពណ៌ស (បាញ់ថ្នាំប្តូរមកពណ៌ស្វាយ) ដែលមានលេខតួ: 07383 និងលេខម៉ាស៊ីន: 38274 ជារបស់ជនរងគ្រោះដែលជនសង្ស័យលួច ចាប់យកពីជនសង្ស័យឈ្មោះ ពេជ្រ វណ្ណនី ) ។

ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តអនុវត្តតាមនីតិវិធីផ្លូច្បាប់៕

មតិយោបល់