ភ្នំពេញៈ យោងតាមផេក បានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦និង០០នាទី កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយអាជ្ញាធរ សង្កាត់បឹងសាឡាង ដោយមានកិច្ចសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក្រុមប្រតិបត្តិការ បានចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចផ្ទះសំណាក់ ប៊ុន ឈន ដែលមានទីតាំងផ្ទះលេខ៧៣B ផ្លូវលេខ២៦១ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាក់ស្ដែងពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃជាប់ខ្លួន)និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច បន្ទប់លេខ១០ នៃផ្ទះសំណាក់ ប៊ុន ឈន ដែលមានទីតាំងផ្ទះលេខ៧៣B ផ្លូវលេខ២៦១ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕
ព័ត៌មានជាតិ
មតិយោបល់