ព័ត៌មានជាតិ

សង្វេគណាស់! ទ្រព្យក៏បង់ ឯម្ចាស់ត្រូវបញ្ជូនទៅសង្រ្គោះ!…

កំពង់ឆ្នាំង: ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹក នៅចំណុចភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យឆេះផ្ទះ របស់ឈ្មោះ កុប ម៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវរងរបួសធ្ងន់ បញ្ជូនទៅមណ្ឌលសុខភាពព្រៃខ្មែរ និងប្រពន្ធឈ្មោះ ម៉ូត ស៊ីម: ភេទស្រី អាយុ៣០ឆ្នាំ ពេលកើតហេតុបានចេញទៅផ្សារជាមួយកូន ។

ហេតុការនេះបណ្តាលឲ្យខូចខាតទាំងស្រុងនូវផ្ទះឈើប្រក់ដំបូលហ្វីប្រូ ១ខ្នង (៨មx៦ម), អង្ករ ១បេ, ទូរទស្សន៍ ១គ្រឿង, លុយចំនួន ២លាន៥០ម៉ឺនរៀល, និងសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត ៕

មតិយោបល់