(មីននាផូលីស)៖ អតីតប៉ូលិសនៃទីក្រុង Minneapolis លោក Derek Chauvin ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២២ឆ្នាំ និង ០៦ខែ នៅថ្ងៃសុក្រសប្ដាហ៍នេះ ពីបទសម្លាប់ជនជាតិអាមេរិកាំងដើមកំណើតអាហ្រ្វិក គឺលោក George Floyd ដែលមរណភាពបុរសស្បែកខ្មៅរូបនេះ បានបង្កឱ្យផ្ទុះបាតុកម្មកក្រើកសហរដ្ឋអាមេរិក ប្រឆាំងនឹងអំពើឃោឃៅរបស់ប៉ូលិស និងការរើសអើងពូសាសន៍កាលពីឆ្នាំ២០២០។
តុលាការបានរកឃើញថា លោក Derek Chauvin អាយុ ៤៥ឆ្នាំពិតជាមានពិរុទ្ធប្រាកដមែន ពីបទមនុស្សឃាតដោយអចេតនាលើលោក George Floyd ក្រោយយកជង្គង់សង្កត់លើករបស់លោក អស់រយៈពេលប្រមាណជា ០៩នាទីរហូតដល់ដាច់ខ្យល់ស្លាប់ កំលុងពេលឃាត់ខ្លួនដោយសង្ស័យថា លោក George Floyd បានប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយចំនួន ២០ដុល្លារ៕
ប្រភព៖ AFP
មតិយោបល់