ព័ត៌មានជាតិ

រន្ធត់ណាស់! ដើមជ្រៃធំ ១ដើម ស្រាប់តែរលំសង្កត់លើរថយន្ត និងម៉ូតូ បង្កការភ្ញាក់ផ្អើល នៅខណ្ឌដូនពេញ

ភ្នំពេញ: ដើមជ្រៃធំ ១ដើម បានបាក់រលំសង្កត់លើរថយន្ត និងម៉ូតូ របស់បងប្អូនប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខានបន្តិចបន្តួច តែពុំមាននរណារបួសឡើយ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅចំណុចផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ កម្លាំងសណ្នាប់ធ្នាប់ខណ្ឌ បានចុះទៅធ្វើការកាត់ដើមឈើ យកចេញពីដងផ្លូវខាងលើ ដើម្បីសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ៕

មតិយោបល់