បាត់ដំបងៈ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ នេះបានបង្កឲ្យមានការ លិចលង់លំនៅដ្ឋានមួយចំនួនរបស់ប្រជាពលរដ្ឋនៅភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបងជាថ្មីម្តងទៀត ។
ក្នុងស្ថានភាពបែបនេះអនុវត្តតាមបទបញ្ជារបស់ លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក មៀន ឡាយ ស្នងការរង ទទួល បន្ទុកដឹកនាំអធិការដ្ឋាននគរបាលស្រុកសំឡូត បានចាត់តាំងនិងដឹកនាំ កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដែលមាន លោកវរសេនីយ៍ទោ ម៉ែន រីម ជាអធិការនគរ បាលស្រុកចុះជួយសង្រ្គោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយការលិចលង់នេះ ដោយនាំពួកគាត់ ព្រមទាំង ទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព៕
មតិយោបល់