ព័ត៌មានជាតិ

ឪពុកស្លាប់ភ្លាមៗ បន្ទាប់ពីរត់ទៅចាប់កូនប្រុស ដែលមានសតិមិនគ្រប់ប្រកាច់ ប៉ុន្តែអកុសលត្រូវដំបងឫស្សីប៉ះចំសៀតផ្កា

ស្វាយរៀងៈ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានករណីឪពុកស្លាប់ភ្លាមៗ បន្ទាប់ពីរត់ទៅចាប់កូនប្រុស ដែលមានសតិមិនគ្រប់ បណ្ដាលឲ្យដំបងឫស្សីប៉ះចំសៀតផ្កា ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះជាឪពុកឈ្មោះ ឥន សាវ៉ន អាយុ ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុលើ។
ជនសង្ស័យជាកូនឈ្មោះ ឥន ទ្រី អាយុ ៣៣ឆ្នាំ មានសតិមិនគ្រប់ ។

មូលហេតុ៖ ឪពុកឃើញកូនមានជំងឺប្រកាច់រើឡើង ក៏រត់ទៅចាប់បម្រុងចង ប៉ុន្តែអកុសលត្រូវដំបងនៅដៃជនសង្ស័យ គ្រវាសចំសៀតផ្កា។

ករណីនេះ ក្រោយពីកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនាំនៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់