ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ករណីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទ

កំពង់ស្ពឺ: នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាជិះម៉ូតូធ្វើសកម្មភាពឆក់ការបូប ទូរស័ព្ទ នៅភូមិសាស្ត្រក្រុងច្បារមន ក្នុងទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញបង្រ្កាបបាន ។

ជនសង្ស័យទាំងពីរនាក់៖ ទី១-ឈ្មោះ ស៊ន ឈ័ង ហៅខ្លឹម ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រៃផ្ដៅ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាអ្នកបើកម៉ូត ។ ចំណែកឯជនសង្ស័យទី២-ឈ្មោះ សល ប៊ុននិត ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិគៀមម្នី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអ្នកធ្វើសកម្មភាពឆក់ ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់