ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់លង់ទឹកស្ទឹង បណ្តាលឲ្យបាត់បង់ជីវិត

សៀមរាបៈ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​ វេលាម៉ោង១២និង៣០នាទី មានកណីមនុស្សលង់ទឹកស្លាប់ នៅចំណុចស្ទឹងក្នុងភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ដំណើររឿង៖ នៅថ្ងៃទី២២/១០/២០២០វេលាម៉ោងប្រមាណ៤ទៀបភ្លឺ មានឈ្មោះ ហួន គឹមហួរ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបាត់ពីផ្ទះ បន្ទាប់មកបងប្អូននាំគ្នាដើររក ប៉ុន្តែពុំឃើញមនុស្សទេ ដោយឃើញតែក្រមា ស្បែកជើងនិងក្បាលពិល ដែលគាត់ធ្លាប់ប្រើប្រាស់នៅមាត់ស្ទឹង ក្នុងភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលនៅខាងកើតផ្ទះចម្ងាយប្រហែល៧០ម៉ែត្រ ។ ដោយបងប្អូនមានការសង្ស័យថា ប្រហែលធ្លាក់ទឹកស្ទឹង ក៏នាំគ្នាចុះរុករកក្នុងស្ទឹង រហូតដល់ម៉ោង១២និង៣០នាទីទើប ឃើញសាកសពឈ្មោះខាងលើ ។ ក្រោយមកកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះធ្វើការពិនិត្យលើសាកសព ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាព ឃុំមានជ័យ ឃើញថាសាកសពខាងលើនេះគឺពិតជាស្លាប់ ដោយលង់ទឹកពិតប្រាកដមែន ដោយមិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេ ។

តាមការបំភ្លឺរបស់ប្អូនប្រុសឈ្មោះ ហួន ហេង អាយុ៤០ឆ្នាំ ដែលរស់នៅជុំគ្នារាល់ថ្ងៃ បានរៀបរាប់ថា បងប្រុសតែងតែផឹកស្រាជាប្រចាំរហូត ពេលខ្លះប្រកាច់បែកពពុះមាត់ទៀតផង ។ ជាក់ស្ដែងនៅថ្ងៃទី២១-១០-២០២០ គាត់ប្រកាច់បែកពពុះមាត់៣លើក ប៉ុន្តែដោយសារគាត់ធ្លាប់តែប្រកាច់បែកពពុះមាត់ ទើបបងប្អូនមិនបានយកទៅពេទ្យ ។ សាកសពត្រូវបានប្រគល់ជូន បងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់