ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនមួយកន្លែង ជិះម៉ូតូបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យស្លាប់ នៅកន្លែងកើងហេតុ

ភ្នំពេញ: នៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យស្លាប់ម្នាក់ ត្រង់ចំណុចស្ពានអ្នកតាវាំង ផ្លូវ៣៦៩ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយជនរងគ្រោះ ជិះម៉ូតូបុកបង្កាន់ដៃស្ពានដោយខ្លួនឯង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ នង ម៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្នាក់នៅ ភូមិគោករកា ឃុំរាមអណ្តើក ស្រុកគីរីវង់ ខេត្តតាកែវ ។ ម៉ូតូជនរងគ្រោះម៉ាក Honda scoopy ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BK-4494 ។

ហេតុការណ៍៖ តាមការបំភ្លឺពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុ ពួកគាត់ឃើញជនរងគ្រោះ ជិះម៉ូតូខាងលើតែម្នាក់ឯង លើផ្លូវ៣៦៩ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានវ៉ារថយន្តមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាភ្លាមនោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មកពីមុខទិសដៅបញ្រ្ចាសគ្នា ឃើញដូចនេះ ជនរងគ្រោះក៏រេចង្កូត ជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យស្លាប់តែម្តង ។

បច្ចុប្បន្ន៖ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត ៕

មតិយោបល់