ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាឪពុក ពាក់ព័ន្ឋបទល្មើស រំលោភសេពសន្ថវៈ លើកូនស្រីបង្កើត២នាក់

ក្រចេះ: នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យជាឪពុកដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកឆ្លូងចាប់ឃាត់ខ្លួននេះឈ្មោះ ន.ស. អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅធ្វើស្រែចម្ការនៅ ឃុំកំពង់ដំរី ស្រុកឆ្លូង។

ជនសង្ស័យរូបនេះត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ទៅតាមពាក្យបណ្តឹងរបស់ស្រី្តជាប្រពន្ឋ និងជាម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ ដែលសុទ្ឋតែរងការចាប់រំលោភសេពសន្ថវ: ពីជនសង្ស័យជាឪពុករហូតបានសម្រេចជាបន្តបន្ទាប់ ក្នុងអំឡុងរយ:ពេលជាច្រើនខែ ទើបបែកធ្លាយ។​ ក្មេងស្រីរងគ្រោះជាកូនសុទ្ឋតែ ស្ថិតក្នុងវ័យអនីតិជនម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១៥ឆ្នាំ។ សព្វថ្ងៃពួកគេរស់នៅក្នុងបន្ទុកគ្រួសារ។

ជនសង្ស័យជាឪពុក ត្រូវកម្លាំងនគរបាលឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់