ពេលខ្លះស្ថានភាពខាងក្នុងពហុកីឡដ្ឋាន មិនសំខាន់ទាំងអស់នោះទេ បើសិនជាផ្នែកខាងក្រៅនៃពហុកីឡដ្ឋានមិនគួរឲ្យចាប់អារម្មណ៍នោះ ។ ទេសភាពនៅក្រៅ ពហុកីឡដ្ឋាន ក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នកដែលទៅកាន់ តំបន់ប្រកួតនោះមាន ការចាប់អារម្មណ៍ដោយបានឃើញទេសភាពដ៏ស្រស់បំព្រង នៅជុំវិញពហុកីឡដ្ឋាន ។ ទន្ទឹមនឹងគ្នានេះដែរគេហទំព័រ ដំណឹង សូមណែនាំពហុកីឡដ្ឋានទាំង ១០ ដែលមានទេសភាពព័ទ្ធជុំវិញដ៏ស្រស់បំព្រង ដែលមានដូចខាងក្រោមនេះ៖
១.ពហុកីឡដ្ឋាន Stadion Gospin Dolac ក្នុងប្រទេសក្រូអាត ដែលជាពហុកីឡដ្ឋានដំបូងបំផុត នៅក្នុងប្រទេសនេះ ដោយផ្ទុកអ្នកទេសនាចំនួន ៤០០០ នាក់ ។
https://i1272.photobucket.com/albums/y389/domneng/China/landcapeStaduim1_zpsaa2eb81a.jpg
២.ពហុកីឡដ្ឋាន Eidi នៅ Faroe Islands ដែលមានទេសភាពព័ទ្ធ ដោយទឹកសមុទ្រ និងកោះ ដែលធ្វើឲ្យអ្នកទេសនា អាចស្រងខ្យល់ធម្មជាតិពី ពហុកីឡដ្ឋាននេះ និងអាចមើល សមុទ្រដ៏ធំល្វឹងល្វើយ។
https://i1272.photobucket.com/albums/y389/domneng/China/landcapeStaduim2_zpsd56d4f19.jpg
៣.ពហុកីឡដ្ឋាន Estadi Comunal d’Andorra la Vella នៅ អាន់ដូរ៉ា ដែលជាពហុកីឡដ្ឋានដ៏តូចមួយនៅអឺរ៉ុប ដោយមិនទទួលបានការប្រកួតខ្នាតធំ អន្តរជាតិ ដោយផ្ទុកមនុស្សបានត្រឹមតែ ១០០០ នាក់ តែអាចធ្វើឲ្យមនុស្សជាច្រើនដែលមកទីនេះ អាចទស្សនាព្រៃភ្នំយ៉ាងសប្បាយរីករាយ។
https://i1272.photobucket.com/albums/y389/domneng/China/landcapeStaduim3_zps94f39a89.jpg
៤. ពហុកីឡដ្ឋាន Torsvollur នៅ Faroe Islands ក៏ជាកន្លែង ដែលទទួលការប្រកួតធំៗ ដូចជាការប្រកួតជម្រុះ Wold Cup និង អឺរ៉ុប ក្រៅពីនេះពហុកីឡដ្ឋានមួយនេះ មានទេសភាពដ៏ល្អឯក។
https://i1272.photobucket.com/albums/y389/domneng/China/landcapeStaduim4_zpsc97c7d1b.jpg
៥.ពហុកីឡដ្ឋាន Ottmar Hitzfeld នៅស្វីសហ្សេលេន ជាពហុកីឡដ្ឋានដ៏តូចមួយ តែមានទេសភាពព័ទ្ធជុំវិញ ស្រស់ស្អាត និងនៅឆ្ងាយពីសមុទ្រជាង ២ ពាន់ម៉ែត្រ ។
https://i1272.photobucket.com/albums/y389/domneng/China/landcapeStaduim5_zps3529fe5f.jpg
៦.ពហុកីឡដ្ឋាន Victoria នៅ Gibraltar ជាពហុកីឡដ្ឋានដែលទទួលស្គាល់ដោយ FIFA ដែលមានទេសភាពមិនចាញ់ពហុកីឡដ្ឋានខាងលើប៉ុន្មាននោះឡើយ ដោយអាចផ្ទុក មនុស្សជាង ៥ ពាន់នាក់ ។
https://i1272.photobucket.com/albums/y389/domneng/China/landcapeStaduim6_zps834e7a08.jpg
៧.ពហុកីឡដ្ឋាន Hasteinsvollur នៅ អាយឡេន គឺជាក្លិប របស់ក្រុមបាល់ទាត់ Icelandic ដោយនៅជុំវិញពហុកីឡដ្ឋាននេះ មានទេសភាពគួរឲ្យទាក់ទាញ ជាពិសេសនោះគឺភ្នំធំៗ។
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/1378689991356_zps473dff0d.jpg
៨. ពហុកីឡដ្ឋាន Kantrida ក្នុងប្រទេសក្រូអាត ដែលមាសម្រស់ដ៏ស្រស់ស្អាតដែលលយចេញពីសមុទ្រ Adriatic Sea និងមានភ្នំដ៏វែងអន្លាយ ផងដែរ។
https://i1272.photobucket.com/albums/y389/domneng/China/landcapeStaduim7_zps0e0a3ac4.jpg
៩.ពហុកីឡដ្ឋាន Estadio Municipal de Braga នៅក្នុងប្រទេសព័រទុហ្គាល ដែលត្រូបានសាងសងឡើងឡងសម្រាប់ UEFA Euro 2004 ដែលធ្វើឡើងនៅក្នុងប្រទេសនេះ ដោយពហុកីឡដ្ឋាននេះដែរ អាចឲ្យមនុស្សអង្គុយទស្សនាបានរហូតដល់ទៅ ៣ ម៉ឺននាក់ ។ម្យ៉ាងវិញទៀតទេសភាពដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺ មានភ្នំៗធំៗនៅព័ទ្ធជុំវិញ។
https://i1272.photobucket.com/albums/y389/domneng/China/landcapeStaduim8_zpsa54a5d64.jpg
១០.ពហុកីឡដ្ឋាន Rheinpark Stadion នៅ Liechtenstein គឺជាពហុកីឡដ្ឋានសម្រាប់តំណាងជាតិសាសរូបនេះ ក្នុងពិភពបាល់ទាត់ ។ វាក៏ជាពហុកីឡដ្ឋាន ដែលមានសម្រស់ព័ទ្ធជុំវិញ មិនចាញ់ពហុកីឡដ្ឋានខាងលើ ដោយមានភ្នំ ដែលលាយឡំជាមួយនឹង ព្រិលទឹកកក គួរជាទីទស្សនា៕
https://i1272.photobucket.com/albums/y389/domneng/China/landcapeStaduim9_zpsf28da09a.jpg
ព័ត៌មានជាតិ
មតិយោបល់