ព័ត៌មានជាតិ

Update៖ អនុប្រធានធនាគារប្រចាំស្រុកស្អាងម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ចោលប្រពន្ធ…

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្តោយផ្លូវបេតុងព្រៃស ត្រង់ចំណុចមុខបុរីធីវីស្តា ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ (បណ្ដាលឲ្យភាគីម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។

១/ភាគីរថយន្តម៉ាក HYUNDAI ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3B-6315 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេខខ្លួនបាត់) ។
២/ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-3960 បើកបរដោយឈ្មោះ ជឹម ទឹត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អនុប្រធានធនាគារប្រចាំស្រុកស្អាង ខេត្តកណ្ដាល មានទីលំនៅភូមិស្លែង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តកតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅធ្វើការ ប៉ុន្តែអកុសលខណៈកំពុងធ្វើតាមផ្លូវត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ មានប្រពន្ធហើយ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រគល់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់