ព័ត៌មានជាតិ

Update៖ កម្មករម្នាក់ ដេកស្លាប់ក្នុងផ្ទះយីហោ អ៊ីន អេឡិច ត្រូនិក យ៉ាងអាណោចអាធ័ម

ភ្នំពេញ:​ បុរសកម្មករម្នាក់ខ្យល់គដេកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែងមានយីហោ អ៊ីន អេឡិច ត្រូនិក ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះឈ្មោះ រ៉ាទ្រី ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករស្នាក់នៅកន្លែងកើតហេតុ តែមិនប្រាប់ថាជនរងគ្រោះ មានស្រុកកំណើតនៅទីណានោះទេ។

តាមប្រភភពព័ត៌មានពីបុរសម្នាក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលវេលាម៉ោង៩ព្រឹកថ្ងៃដដែលកម្មករដូចគ្នាឡើងទៅដាស់ ខណ:ដែលជនរងគ្រោះ ដេកដណ្តប់ភួយនៅជាន់ទី១ នៃផ្ទះកើតហេតុ ស្រាប់តែឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយមកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យទើបដឹងថាសពស្លាប់ដោយសារខ្យល់គ ។ សពត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់