ក្លិប Man Utd នៅពេលនេះមាន ១២ ពិន្ទុដែលពិន្ទុខ្ពស់ជាងគេនៅលើតារាង Premier Leagueរហូតទៅដល់ ៦២ ពិន្ទុ ក្នុងចំណោម ២៦ ប្រកួត ដោយបូករួមទាំងជ័យជម្នះនារាត្រីយប់មិញផងដែរ។
សម្រាប់ការប្រកួតនារាត្រីយប់មិញនេះ បិសាចក្រហម Man Utd ទទួលភ្ងៀវ Everton លើទឹកដី Old Traford របស់ខ្លួន ដោយបំបាក់ភ្ញៀវនៅតង់ទី ១ រហូតទៅដល់ 2-0។
ខ្លាចាស់ Ryan Giggs តែងតែបើកទំព័រគ្រាប់បាល់រាល់រដូវកាលនៃ Premier League នេះជាក់ស្តែងនារាត្រីម្សិលមិញនេះ នៅនាទី ទី ១៣ Ryan Giggs បានបំប៉ោងសំណាញរបស់ Everton បន្ទាប់Van Persie មានឱកាសបំបែកពងមាន់ដំបូង របស់ Everton ធ្វើមិនបានសម្រេចនោះ។
Everton ដែលជាជើងខ្លាំងដែរ ដែលបច្ចេកទេសលេងបាល់របស់គេ លេងទម្រង់ខ្លី តែរហ័សនោះ ក៏មានឱកាសច្រើនលើកច្រើនសារដើម្បីបំបែកពង របស់ បិសាចក្រហម តែខ្សែប្រយុទ្ធរបស់ខ្លួនធ្វើមិនបានសម្រេចឡើយ ដោយបានត្រឹមតែបាញ់ចាប់ បង្ហើរកុកតែប៉ុណ្ណោះដែលធ្វើឲ្យ David Moey អាក់អន់ចិត្តណាស់លើទឹកដី Old Traford នេះ។ទោះបីជាការគ្រប់គ្រងបាល់របស់ Everton ច្រើនជាងក្តី តែការវាយឆ្មក់របស់បិសាចក្រហមបានធ្វើសម្រេចម្តងទៀត ដោយ VanPersie ដែលរកគ្រាប់បាល់នៅនាទីបន្ថែមម៉ោងនៅតង់ទី ១ទៅហើយ ពោលគឺ នាទី ទី 45+1 ដែលធ្វើ បិសាចក្រហមនាំមុខដោយលទ្ធផល 2-0 ជាលទ្ធផលបណ្តោះអាសន្ន។៤៥ នាទី នៅតង់ទី ១ បានចាប់ផ្តើមក្រោយការសម្រាក ១៥ នាទី Everton កាន់តែមានសន្ទុះក្នុងការគ្រប់គ្រងបាល់ ជាច្រើនទៀត ដោយឆ្មក់វាយជាច្រើនលើក តែមិនអាចធ្វើអ្វីលើបិសាចក្រហមឡើយ ពោលគឺគ្រូចាប់ខ្មោចរបស់ខ្លួនគ្មានសមត្ថភាព។
ចប់ទាំងពីរតង់ Everton ចាញ់ Man Utd ដោយគ្រាប់បាល់ 2-0។
ចំណែកគូរមុននេះ ដែលជាការជំនួបជើងរវាង Aston Villa ជួបជាមួយនឹង Westham នោះAston Villa ក៏បានទទួលភ្ញៀវដោយមានភាពកក់ក្តៅជាទីបំផុតពោលគឺ 2-1 លើទឹកដីរបស់ខ្លួនផងដែរ៕



មតិយោបល់