ព័ត៌មានជាតិ

នារីវ័យក្មេង ប៉ងលោតទឹក សម្លាប់ខ្លួនលើស្ពានជ្រោយចង្វារថ្មី

ភ្នំពេញៈ កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលា ម៉ោង ១១និង ៣២នាទី នៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីនារីម្នាក់ ប៉ុនធ្វើអត្តឃាត (លោតទឹកសម្លាប់ខ្លួន) ។

តាមប្រភពពីមិត្តភក្ដិនារីរងគ្រោះ បានឲ្យដឹងថា មូលហេតុ ជនរងគ្រោះ មានបញ្ហាគ្រួសារ និងរឿងការងារ។

ករណីអត្តឃាតនេះ មិនសម្រេចនោះទេ ដោយនារីរងគ្រោះ ត្រូវបានមិត្តភក្ដិជួយទាន់ ហើយពួកគេបានលួងលោមនាង ឲ្យត្រទ្បប់ទៅបន្ទប់ជួលវិញ៕

មតិយោបល់