ព័ត៌មានជាតិ

អារក្សចេញឆក់ទូរស័ព្ទ ត្រូវកម្លាំងនគរបាលបង្ក្រាប នៅខណ្ឌដូនពេញ

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ ករណី​ឆក់​ទូរស័ព្ទ​ ប្រព្រឹត្តិ​នៅ​ចំណុច​ផ្លូវ​លេខ​៩៣​ កែង​៨០​ ភូមិ​៧​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ហ៊ុន​ ច័ន្ទ​វិ​រ:​ ហៅ​អារក្ស​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៩​និង​០០​នាទី​ ។​

​ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ ។​ ចំណែក​ទូរស័ព្ទ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ផង​ដែរ​ ៕

មតិយោបល់