ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីជួញដូរ

កំពង់ចាម: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យថាបណ្តោយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតិពី ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការស្រុកចុះការលើ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចម្ការអណ្តូង ដឹកនាំដោយ៖ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីដោយប្រេីវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
ទី១-ឈ្មោះ ពឿន ចាន់ធូ ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករ
ទី២-ឈ្មោះ គឹម សុភាព ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ លក់ដូរ
និងទី៣-ឈ្មោះ សំ អឿនសាវរី ហៅ សំ សុជាតិ ភេទស្រី អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ លក់ដូរ ទាំង៣នាក់រស់នៅភូមិចម្ការអណ្តូង ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀនចំនួន ០៨កញ្ចប់ (ធំ០១កញ្ចប់) ថ្នាំគ្រាប់ចំនួន៥៦គ្រាប់ប្រភេទwy(ហៅយ៉ាម៉ា)ពណ៍ផ្កាឈូក ទូរស័ព្ទចំនួន០៥គ្រឿង ជញ្ចីងអេឡិចត្រូនិចចំនួន០១គ្រឿង ថង់វិចខ្ចប់មួយចំនួន និងប្រាក់រៀលចំនួន០៣ដុំស្មើចំនួន៣០ម៉ឺនរៀល(ឆែកឆេរកឃើញក្នុងផ្ទះ) និងប្រាក់រៀលនៅនឹងខ្លួនឈ្មោះ សំ អឿនសាវរី ចំនួន២៧០ម៉ឺន ទូរស័ព្ទសំរាប់ថតកន្ទុយលេខបង្ហោះឲ្យមេចំនួន០១គ្រឿងក្រដាស់កត់កន្ទុយលេខចំនួន០១សន្លឹក៕

 

មតិយោបល់