ព័ត៌មានជាតិ

សារព័ត៌មានរុស្ស៉ី៖ ឈ្លើយសឹកអ៊ុយក្រែន ច្រើនជាង ១០០០នាក់ ត្រូវបញ្ជូនទៅកាន់រុស្ស៉ី សម្រាប់ការស៊ើបអង្កេត

(ឡុងដ៍)៖ ទាហានអ៊ុយក្រែនច្រើនជាង ១០០០នាក់ ដែលបានទម្លាក់អាវុធចុះចាញ់ នៅក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) ត្រូវបានបញ្ជូនទៅកាន់ ប្រទេសរុស្ស៉ី សម្រាប់ការស៊ើបអង្កេត។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ធ្វើសេចក្ដីរាយការណ៍ខាងលើនៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអនុវត្តច្បាប់ រុស្ស៉ីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបានបញ្ជាក់ដូច្នេះថា «មានមនុស្សច្រើនជាង ១០០០នាក់ ក្នុងរោងចក្រអាហ្សូវស្ទល (Azovstal) ត្រូវបានផ្ទេរទៅកាន់ប្រទេសរុស្ស៉ី»។

យ៉ាងណាក៏ដោយ មន្ត្រីរូបនេះមិនបានបញ្ជាក់អ្វីបន្ថែមទេ តែបើព័ត៌មាននេះជាការពិត នោះវានឹង បង្កឧបសគ្គកាន់តែច្រើនដល់កិច្ចចរចាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលកំពុងជាប់គាំងស្រាប់៕

ប្រភព៖​​​​​​ Reuters

មតិយោបល់