ព័ត៌មានជាតិ

កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូត​ថ្នាំ​ញៀន​ជាង​ ១​គីឡូក្រាម​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ជំនាញ​ (​ក​៤)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ឃឹ​ង​ សា​រ៉ាត់​ និង​មានការ​សម្របសម្រួល​ពី​លោក​ សឿ​ន​ មុនី​រ័​ត្ន​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូត​ថ្នាំ​ញៀន​ ជាង​១​គីឡូក្រាម​ ។​

​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ គិត​ សុខា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៧​និង​៣០​នាទី​ នៅ​ចំណុច​ផ្លូវ​បេតុង​ ក្នុង​សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​វត្ថុ​តាង​ដកហូត​មាន​ -​សារធាតុ​ញៀន​ ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​១០៣៥.៤១
​ក្រាម​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់