កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី បុរសម្នាក់ឈ្មោះ អ៊ុ សុយាន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានផឹកស្រាស្រវឹង ដើរធ្លាក់ប្រឡាយបណ្ដាលឲ្យឈ្លក់ទឹកស្លាប់ នៅចំណុចប្រឡាយ ស្ថិតក្នុងភូមិឃុំ ដែលខ្លួនរស់នៅខាងលើ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ លើសាកសពឃើញថា ជនរងគ្រោះពិតជាដើរធ្លាក់ប្រឡាយបណ្តាលឲ្យឈ្លក់ទឹកស្លាប់ប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់